Tuesday, May 16, 2017

Man Utd នឹងត្រូវបាត់បង់ប្រាក់ ចំនួន 50 លាន អឺរ៉ូ បើចាញ់ Ajax ក្នុងវគ្គផ្តាច់ព្រាត់នៃ Europa League Final

Man Utd នឹងត្រូវបាត់បង់ប្រាក់ ចំនួន 50 លាន អឺរ៉ូ បើចាញ់ Ajax ក្នុងវគ្គផ្តាច់ព្រាត់នៃ Europa League Final​ នៅថ្ងៃទី 24 ខែឧសភា។

ការប្រគួតផ្តាច់ព្រាត់នេះនឹងប្រារព្វធ្វើនៅទីក្រុង Stockholm​ ដើម្បីទទួលបានពានជើងឯកនៃ Europa League ម្យ៉ាងវិញទៀតអ្នកឈ្នះនឹងមានឧិកាសលេង Champions League នៅរដូវកាលក្រោយនេះ។

ក្រុមបីសាចក្រហម បានធ្វើការចុះកុងត្រាជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas ក្នុងរយៈកាល10ឆ្នាំ ក្នុងចំនួនទឹកប្រាក់ 750 លាន អឺរ៉ូ។ តែ Man Utd អាចនឹងធ្វើអោយខាតបង់ប្រាក់ 21លាន អឺរ៉ូ បើសិនជាចាញ់ក្នុងវគ្គផ្តាច់ព្រាត់នេះ។

United ក៏មានការរំពឹងទុក្ខផងដែរថាខ្លួ​ននឹងអាចរកប្រាក់ចំនូលបន្ថែមរហូតដល់ 30លាន អឺរ៉ូ បើសិនក្រុមនេះបានចូលរួម Champions League រដូវកាលក្រោយនេះ។

មន្ត្រីហិរញ្ញវត្ថុ នៃ Old Trafford លោក Cliff Baty បាននិយាយថា: «សម្រាប់យើងវាគឺជារង្វាន់មានទំហំធំ ដែលបានមកពីម្ចាស់ជំនួយ Adidas និង ក្របខ័ណ្ឌ Champions League »។

ការខាតបង់ប្រាក់ចំនួន 21លាន អឺរ៉ូ ពីក្រុមហ៊ុន Adidas វាគឺជាការខាតបង់ នៃចំនួន 30% នៃទំហំទឹកប្រាក់ ប្រចាំឆ្នាំ 70លាន អឺរ៉ូ។
វាមិនត្រឹមតែខាតបង់នៃរយៈពេលពីរឆ្នាំដំបូងនេះទេគឺវាអាចនឹងរីករាលដាល់ដល់កិច្ចសន្យាទាំងមូលដែលមានរយៈពេលដល់ទៅ10ឆ្នាំពេញ។

លោក បាទី បាននិយាយថា៖ ក្រុមដែលឈ្នះការប្រកួតនៅសប្តាហ៏ក្រោយនេះនឹងទទួលបាន ប្រាក់ 6,5លាន អឺរ៉ូ ហើយអ្នកចាញ់បាន 3,5លានអឺរ៉ូ។

លោក បាទី បានបន្ថែមទៀតថា៖ Man Utd ជាធម្មតារំពឹងថានិងបង្កើតចំនូលចន្លោះពី 40 ទៅ 50លាន អឺរ៉ូ ក្នុងក្របខ័ណ្ឌ Champions League និង ចន្លោះពី 15 ទៅ 20លាន អឺរ៉ូ ក្នុងក្របខ័ណ្ឌ Europa League ។


ចុះឈ្មោះជាមួយ Win2888 ឥលូវនេះលោកអ្នកនិងទទួលបាននៅទំនុកចិត្តខ្ពស់ ដាក់ប្រាក់ស្រួល-ដកប្រាក់ក៏ស្រួលហើយលឿនទាន់ចិត្ត។ ចុចដើម្បីចុះឈ្មោះ